ស្ពាន មិនមែនជាទីបញ្ចប់ជីវិតទេ ! ស្ពាន ជ្រោយចង្វារ ល្បីរឿងនេះ ឥឡូវ ដល់ស្ទឹងត្រែងហើយ! គួរដាក់ ប៉ូលិស យាម?
ខេត្តស្ទឹងត្រែង៖ ប្រុសម្នាក់បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានមេគង្គកាលពីល្ងាចម្សិលមិញ ខណៈដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយទេ ។
ប្រភពបានឲ្យដឹងថា បុរសម្នាក់បានឌុបប្រពន្ធ ស្រាប់តែមកដល់ស្ពានមេគង្គក៏បានសម្រេចចិត្ត លោតទឹកពីលើស្ពានមេគង្គ ចូលទៅក្នុងទឹកទន្លេរបង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍លោតទឹកសម្លាប់ខ្លួននេះកើតឡើង កាលពីល្ងាចថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលជា ៤ជាង ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលលោតទម្លាក់ចូលក្នុងទឹកពីលើស្ពានមេគង្គ ឈ្មោះ គន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅនៅក្នុងភូមិរាជានុកូលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
ស្ត្រីម្នាក់ដែលជាប្រពន្ធបុរសលោតទឹកបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ហើយពេទ្យប្រាប់ថា ប្ដីរបស់នាងមានជំងឺគ្រោះតំរងនោម ។
បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ ក៏នាំគ្នាជិះម៉ូតូទៅដើរលេង ពេលទៅដល់ស្ពានមេគង្គក៏ ឈប់លេងនៅលើស្ពានមេគង្គ ពេលកំពុងឈរក៏ស្រាប់តែប្ដីរបស់នាង លោតពីលើបង្កាន់ដៃស្ពាន ចូលទៅក្នុងទឹកទន្លេមេគង្គតែម្តង។
ភ្លាមនោះប្រជាការពារនៅសង្កាត់ព្រះបាទបានចេញទូកទៅស្វែងរកដែរ ប៉ុន្តែរកពុំឃើញ ដោយបុរសនោះលិចបាត់ទៅក្នុងទឹកទន្លេ។
សូមបញ្ជាក់ថា ខណៈមកទល់ពេលនេះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បុរសដែលបានលោតទឹកសម្លាប់ខ្លួននោះ ក្រុមគ្រួសារសាច់ញាតិនិងសមត្ថកិច្ចនៅរកមិនទាន់ឃើញនៅឡើយទេ៕
ដោយ៖ អ៊ុល គឹមលាង