កំពង់ចាម ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិននិងអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បានឃាត់ខ្លួនអ្នកលេងបានចំនួន ១២នាក់ និងដកហូតវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីករសាងសំណុំរឿងតាមនីតិវិធី៕