អុញ! ផ្លូវ ល្បឿនលឿន មិនទាន់សម្ពោធផង រថយន្តទំនើប Toyota Alphard សម្ពោធមុនបាត់ …!

ខេត្តកំពង់ស្ពឺ  ៖ យោងតាម ផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ៤៥ នាទី លើកំណាត់ផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មានរថយន្ត១គ្រឿង ម៉ាក អាល់ហ្វាត ពណ៍ស ផ្លាក លេខ ភ្នំពេញ 2BF-8590 បើកបរដោយ ឈ្មោះ ប៉ក់ ពឿន ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អ្នករួមដំណើរ ៤នាក់ ស្រី ១នាក់ ។

ទី១ ឈ្មោះ អាន់ ជុងហូ ភេទប្រុស អាយុ៥៧ឆ្នាំ (ជនជាតិ កូរ៉េ) ។
ទី២ ឈ្មោះ អ៊ី សហា ភេទប្រុស អាយុ៤០ឆ្នាំ (ជនជាតិ កូរ៉េ) ។
ទី៣ ឈ្មោះ គីម យ៉ុងហ៊ុន ភេទប្រុស អាយុ ៤៦ឆ្នាំ (ជនជាតិ កូរ៉េ)
ទី៤ ឈ្មោះ មីន ធីតា ភេទស្រី អាយុ១៨ឆ្នាំ (ជនជាតិ ខ្មែរ) ។

មន្ត្រីនគរបាលជំនាញចរាចរណ៍ស្រុកភ្នំស្រួច លោកវរសេនីយ៍ទោ ពៅ នឿន អធិការ នគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា រថយន្ដបើកបរពីទិសខាងកើត ទៅទិសខាងលិច ក្នុងគន្លងខាងឆ្វេងដៃ ដល់ចំណុចខាងលើ បានគេចរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាក រួចជាន់ហ្រ្វាំងក្រឡាប់ជាច្រើនជុំ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនៅក្នុងរថយន្ត និងខូចខាតរថយន្ដទាំងស្រុង។

ក្រោយកើតហេតុ សមត្ថកិច្ច បានជួយសង្គ្រោះបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ រថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច៕

អត្ថបទដែលជាប់ទាក់ទង
Open

Close