លោក សក់ ច័ន្ទកញ្ញារិទ្ធ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៤គ្រួសារ!
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣កេីត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌ បានដឹកនាំក្រុមការងារ ខណ្ឌ សង្កាត់ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៤គ្រួសារ រស់នៅក្នុងភូមិប៉ាយ៉ាប ១គ្រួសារ ភូមិទំនប់១ មួយគ្រួសារ ភូមិភ្នំពេញថ្មី ១គ្រួសារ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម មីម៉ាម៉ា ១កេស ទឹកសុីអុីវ ៦ដប ត្រីខ១យួរ ទឹកបរិសុទ្ធ ១កេស ស្ករស ១កញ្ចប់ និងថវិកា ៥មុឺន។







