ដឹកប្រហិត ចម្រុះ ខូចគុណភាព ជាង២តោន ចូលពីប្រទេសថៃ ត្រូវសមត្ថកិច្ច ឃាត់បាន នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់នៅចំណុចគោលដៅចរាចរណ៍ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោងប្រមាណ ១២ និង០០នាទីនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុក បានដឹកនាំ កម្លាំងផ្នែកជំនាញឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកសាំយ៉ុងពណ៍ទឹកប្រាក់ ពាក់ផ្លាក លេខ កំពង់ចាម 2A-0087 បើកបរ ដោយឈ្មោះ សុខ ចាន់ភេទប្រុសអាយុ៣៤ ឆ្នាំរស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយបានត្រួតពិនិត្យលើរថយន្តឃើញមានប្រហិតចម្រុះខូចគុណភាពប្រមាណ ជាង ២,០០០ គីឡូក្រាមដែលផ្ទុកពេញរថយន្ត។
ក្រោយឃាត់រថយន្តខាងលើ សមត្ថកិច្ចនគរបាលស្រុកកំរៀង បានបញ្ជូនទាំងម្ចាស់ និងប្រហិតចម្រុះទាំងនេះមកកាន់ការិយាល័យជំនាញនៅស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីអនុវត្ត បន្តតាមនីតិវិធីច្បាប់៕