ក្រុមហ៊ុនជីករណ្តៅដីជ្រៅ ជិតដល់ក្បាលប្រែត អាជ្ញាធរក្រុងស្វាយរៀង ថាមានច្បាប់ត្រឹមត្រូវ!

ខេត្តស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថាមានរណ្តៅដីមួយកន្លែងគេកំពុងតែជីកយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេង ជីកស្ទើរតែដល់ក្បាលប្រែតទៅហើយតែគេពុំឃើញមានអាជ្ញាធរពាក់ព័ន្ធចុះទៅទប់ស្កាត់នោះទេ រីឯខាងបន្ទីរ៉ែ និងថាមពលវិញអត់ដឹង អត់ឮ អត់ឃើញតែម្តង។

រណ្តៅដែលគេកំពុងជីយកអាចម៍ដីលក់ដល់ជិតដល់ក្បាលប្រែតនោះ មានទីតាំងនៅទីតាំងស្ថិតនៅក្នុងភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។

ប្រភពបានបញ្ជាក់ប្រាប់ថា នៅមុនមានការជីកដីនោះ គឺពួកថៅកែរណ្តៅដីបានដើរទិញដីចំណីព្រែកបាសាក់ពីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកក្នុងមួយហិចតាក្នុងតំលៃពី ៦០០០ទៅ៧០០០ដុល្លា ប្រភពបានបញ្ជាក់បន្ថែមថា ដីទាំងនោះមិនមានប្លងកម្មសិទ្ធនោះទេ សម្រាប់អ្នកដែលអះអាងថាធ្លាប់អាស្រ័យផលហើយហ៊ានឈឈ្មោះលក់គឺក្រុមហ៊ុនទិញយកទាំងអស់ឲ្យតែដីជាប់មាត់ព្រែកបាសាក់នេះ។

ជុំវិញករណីខាងលើនេះផងដែរក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក ណុប ចំរើន អភិបាលនៃកណៈអភិបាលក្រុងស្វាយរៀងនៅរសៀលម៉ោង១៤និង២០នាទី នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះលោកបានបញ្ជាក់ប្រាប់តាមទូរសព្ទថា ដីនោះក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ហើយជាដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវអភិវឌ្ឍនិងមានឡាយសិនមកពី សុី ឌី សុី ទៀតផង។

រឿងរណ្តៅដីខាងលើនេះពលរដ្ឋមានការងឿងឆ្ងល់ថាហេតុអ្វីបានជាក្រុមហ៊ុនជីរណ្តៅដីជ្រៅម្លេះតើការជីកនេះស្របតាមច្បាប់ដែលបានកំណត់ដែរឬទេ? ហើយបើក្រុមហ៊ុនជីកមិនស្របតាមច្បាប់ទេពួកគាត់សង្ឃឹមលើអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងមិនមើលរំលងរឿងនេះនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close