បញ្ជូនស្ត្រី ម៉ាស្សា ជនជាតិវៀតណាម ម្នាក់ ទៅអោយតុលារ សម្រេចទោស ពាក់ព័ន្ធ ករណី រក្សាទុក និងប្រើប្រាស់គ្រឿងញៀន!
ក្រុងសៀមរាប ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨ និង៣០នាទីព្រឹក កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរេីន អធិការនគរបាលក្រុងសៀមរាប ដោយមានការចូលរួមសហការពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅឋានស្ថិតនៅភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ជាជនជាតិវៀតណាម៖
ឈ្មោះ វិន ធីឡង ភេទស្រី ឆ្នាំកំណើត១៩៨៦ ជនជាតិវៀតណាម មុខរបរ ម៉ាស្សា មានទីលំនៅ ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (មានសារធាតុញៀននៅក្នុងខ្លួន) ។
វត្ថុតាងដកហូតរួមមាន
ម្សៅមេតំហ្វេតាមីន ចំនួន ៣កញ្ចប់ ស្មើនឹងទម្ងន់១.៩៩ក្រាម (ទម្ងន់សុទ្ធ)។
សម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។