ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌជាច្រើនគ្រាប់ នៅសង្កាត់រតនៈ ក្រុងបាត់ដំបង

បាត់ដំបង៖ គ្រាប់យុភ័ណ្ឌមិនទាន់ផ្ទុះចំនួន៩គ្រាប់ត្រូវបានលោកសៀន ជីវ ប្រទះឃើញនៅក្នុងដីឡូត៍របស់ខ្លួន មានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់រតនៈ ក្រុងបាត់ដំបង បានសហការជាមួយកម្លាំងជំនាញ ការិយាល័យអាវុធជាតិផ្ទុះនិងជាតិពុលចុះទៅពិនិត្យកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណដីឡូត៍ របស់លោក សៀន ជីវ ដែលមានទីតាំងនៅចំណុចក្រុមទី១២ ភូមិរចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបានអោយដឹងថាគ្រប់ទាំងអស់នោះរួមមាន៖ ប្រភេទគ្រាប់ផ្លោង ទំហំ១៣០ មីលីម៉ែត្រ ចំនួន២គ្រាប់ គ្រាប់កាំភ្លើងត្បាល់ ទំហំ១២០ មីលីម៉ែត្រ ចំនួន១គ្រាប់ គ្រាប់កាំភ្លើងផ្លោង ទំហំ១០៥ មីលីម៉ែត្រ ចំនួន២គ្រាប់ និងកន្ទុយគ្រាប់B41 ចំនួន១គ្រប់។

ម្ចាស់ដីឡូត៍ខាងលើបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា៖គ្រាប់យុទ្ធភ័ណ្ឌទាំងអស់នោះគឺដោយមកតាមឡានដឹកដីដែលខ្លួនទិញយកទៅចាក់បំពេញដី ដើម្បីអោយអាតិថិជនមានការចាប់អារម្មណ៍។

បច្ចុប្បន្នគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់ត្រូវបានសមត្ថកិច្ចប្រគល់ទៅអង្គភាពសុីម៉ាកពិនិត្យនិងយកទៅកំទេចចោលទៅតាមបចេ្ចកទេស៕ ដោយ ៖ សុខ កុសល

អត្ថបទដែលជាប់ទាក់ទង
Open

Close