បុរស ទាញខ្សែក្រវាត់ វាយប៉ូលិសចរាចរណ៍ ម្សិលម៉ិញ ត្រូវ សមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយ!

ភ្នំពេញ៖ យោងតាមផេក ស្នងការរាជធានីភ្នំពេញ បុរសម្នាក់ ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវ៉ាត់វាយចំមកលើសមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណ: មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង
Open

Close