ខេត្តកណ្តាល៖ នៅថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២២ សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ២នាក់ក្នុងចំណោម៥នាក់ ករណី ធ្វេីអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) កាលពីថ្ងៃទី២៣ មិថុនា ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុច:មុខផ្ទះរបស់ជនរងគ្រោះភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះឈីវ ឌីណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:លក់ដូរ។
ជនសង្ស័យ៥នាក់
១-ឈ្មោះ លៀម ឈុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សថ្នាក់ទី៩B1វិទ្យាល័យ ហ.ស ចាក់អង្រែ(ឃាត់ខ្លួន)។
២-ឈ្មោះឈឿន វ៉ាន់ណា ហៅ ផាន់ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ:សិស្សថ្នាក់ទី៩D2 វិទ្យាហ.សចាក់អង្រែ(ឃាត់ខ្លួន)។
៣-ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ:សិស្សថ្នាក់ទី១០ វិទ្យាល័យ ហ.ស ចាក់អង្រែ(គេចខ្លួន)។
៤-ឈ្មោះ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យរាជធានីភ្នំពេញ មុខរបរ:មិនពិតប្រាកដ(គេចខ្លួន)។
៥-ឈ្មោះ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្សសាលាវេស្លែនតាខ្មៅ(គេចខ្លួន)។
សម្ភារ:ខូចខាត:
-ម៉ូតូ១គ្រឿងម៉ាកSCOOPYពណ៌ស សេរីឆ្នាំ២០២២ពាក់ផ្លាកលេខភ្នំពេញ.1JL.8718(បែកកុងទ័រ និងបែកស្តុបខាងក្រោយ)។
វត្ថុតាងចាប់យក:
1-កាំបិតប៉័ងតោដងឈេីចំនួន១ប្រវែង៣៤ស.ម(របស់ជនសង្ស័យ)។
2-អាវដៃវែងក្រឡាការ៉ូពណ៌ក្រហមលាយខ្មៅចំនួន១ម៉ាកUSALLមានអក្សរKEEP YOUR SELF RESPECT។
ប្រភពប្រាប់ថា នៅវេលាកេីតហេតុខាងលេី ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងលក់ភេស្ជជ:របស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលេី បានជិះម៉ូតូ២គ្រឿងមកដោយមានកាន់កាំបិតប៉័ងតោយកអាវរុំធ្វេីសកម្មភាពកាប់ទៅលេីម៉ូតូរបស់ជនរងគ្រោះដោយមិនដឹងមូលហេតុបណ្តាលអោយរងការខូចខាត រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវតាមរយ:កាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា រហូត
ដល់ថ្ងៃទី២៦ ខែឆ្នាំដដែលទេីបឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាអ្នកបេីកម៉ូតូឌុបបក្សពួកធ្វេីសកម្មភាព ចំណែកឯងជនសង្ស័យ៣នាក់ទៀតជិះម៉ូតូគេខ្លួនបាត់។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី។