ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២
ក្រោមធិបតីភាពឯកឧត្តម ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងមាន សមាជិកសមាជិកាក្រុមប្រឹក្សាអញ្ជើញចូលរួម ២០/២១ រូប អវត្តមាន១រូប។
១-ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៣។
២-ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ និងទិសដៅការងារប្រចាំខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៣-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។
៤-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិនការងារកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌរយៈពេលដប់ពីរ (១២) ខែ ឆ្នាំ២០២២-២០២៣។
៥-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល របស់ការិយាល័យច្រកចេញចូលតែមួយសម្រាប់ខែឧសភា ឆ្នាំ២០២២ ជូនមន្រ្តីរាជការ។
៦-បញ្ហាផ្សេងៗ