អបអរសាទរយ៉ាងក្លាវក្លាជ័យជម្នះ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥
ភ្នំពេញ៖ ឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ថ្នាក់ដឹកនាំសង្កាត់-ភូមិ និងប្រធានក្រុម-អនុប្រធានក្រុមបក្សក្នុងភូមិទាំង៨ នៃសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សរុបជាង ៦៥០នាក់ ដើម្បីថ្លែងអំណរគុណ និងអបអរសាទរនូវជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ជាពិេសស ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទទួលបានជ័យជម្នះទាំង ៥អាសនៈ នៃអាសនៈទាំងមូលរបស់ក្រុមប្រឹក្សាសង្កាត់ស្ពានថ្ម។
ពិធីនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំអគារថ្មី ទីស្នាក់ការគណបក្សសង្កាត់ស្ពានថ្ម។
បន្ទាប់ពីបានជួបសំណេះសំណាល និងថ្លែងអំណរគុណរួចមក ក៏បានអញ្ជើញ ដឹកនាំសង្កាត់-ភូមិ និងប្រធានក្រុម-អនុប្រធានក្រុមបក្សក្នុងភូមិទាំង៨ នៃសង្កាត់ស្ពានថ្ម សរុបជាង ៦៥០នាក់ ពិសាអាហារសាមគ្គី និងមានការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់ភូមិទាំង៨ សម្រាប់រៀបចំពិសារអាហារសាមគ្គីជាមួយសមាជិក-សមាជិកាទាំងអស់ក្នុងសង្កាត់ផងដែរ។