ខេត្ដស្វាយរៀង៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ក្រោយពីទទួលបានព័ត៌មានថាមានករណី ល្បែងស៊ីសង តាមអនឡាញ ទូរទស្សន៍ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១០ នៅតាមបណ្ដោយផ្លូវជាតិលេខ១១២ នៅក្រុងស្វាយរៀង ភា្លមនោះ លោកអធិការបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ចុះដល់ទីតាំងភ្លាម។
ជាលទ្ធផលសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំងទាំងពីរខាងលើ និងធ្វើកិច្ចសន្យាអប់រំដែលនាំដល់ម្ចាស់ទីតាំងដែលមានឈ្មោះ គង់ ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងឈ្មោះ វ៉ាន់ កង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មិនឲ្យមានបើកការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងទីតាំងហាងលក់កាហ្វេរបស់ខ្លួនបន្តតិចឡើយ។
មហាជនសាទរ ទៅនឹងចំណាត់ការរបស់លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង ដែលមានចំណាត់ការទៅលើល្បែងស៊ីសង តាមអនឡាញ (កញ្ចក់ទូរទស្សន៍) នៅក្រុងស្វាយរៀងនេះ សបញ្ជាក់ឱ្យឃើញថាលោកអធិការគិតគូរពីភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕