អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានផ្តល់អង្ករជូនដល់សង្កាត់ទាំង៧ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ រួមទាំង បុគ្គលិកអនាម័យខណ្ឌ 

ភ្នំពេញ៖ នៅវេលាម៉ោង ១៤ និង ៣០ នាទីរសៀល ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ បានអញ្ជើញសំណេះសំណាល និង បានផ្តល់អង្ករ ដល់សង្កាត់ទាំង៧ សណ្តាប់ធ្នាប់ខណ្ឌ និង បុគ្គលិកអនាម័យខណ្ឌ ចំនួន ៥តោន ស្មើនិង ២១៨ បាវ ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានកាកបាទក្រហមរាជធានីភ្នំពេញ ជាពិសេសបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និង ងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ អ្វីទាំងអស់ ពោលទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ ទីនោះមានកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ សូមឲ្យសង្កាត់ទាំង៧ រួមទាំងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ ចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន យកចិត្តទុកដាក់ពីសុខភាព ត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត ដើម្បីជៀសវាងកុំអោយឆ្លងជម្ងឺអាសន្នរោគផ្សេងៗ ព្រោះថានេះជារដូវធ្លាក់ភ្លៀង ម្យ៉ាងវិញទៀត លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានបន្តទៀតដែរថា នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ យើងបាន រងផលប៉ះពាល់នូវជំនន់ទឹកភ្លៀងតាមបណ្តាសង្កាត់មួយចំនួន បណ្តលអោយផ្ទះប្រជាពលរដ្ឋមានការលិចលង់ និង ជួបនូវជីវភាពខ្វះខាត ដូច្នេះ អង្ករដែលផ្តល់ជូនសង្កាត់ទាំង៧ នាថ្ងៃនេះ សូមសង្កាត់យកទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅតាមសង្កាត់រៀងៗខ្លួន ។

ក្នុងការផ្តល់អង្ករនេះដែរ ក្នុងមួយសង្កាត់ទទួលបានអង្ករ ២៥ បាវ សរុប ១៧៥ បាវ សណ្តាប់ធ្នាប់ខណ្ឌ ៥០ នាក់ ក្នុងម្នាក់ ០១ បាវ សរុប ៥០ បាវ អនាម័យខណ្ឌ ០៣ នាក់ ក្នុងមួយនាក់ ០១ បាវ សរុប ០៣ បាវ សរុបរួម ២១៨ បាវ ស្មើនិង ៥,៤៥០ គីឡូ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close