បណ្ឌិត សុខ ទូច ៖ តើអ្នកមាន ស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?

លោកបណ្ឌិត សុខ ទូច ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា លើកឡើងក្នុងគណនី ហ្វេសប៊ុក ផ្លូវការរបស់លោកថា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២២ បាន ធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបាន ប្រើភាសាមិនពិរោះស្ដាប់។

តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?

ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។

តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើម កន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?

អត្ថបទដែលជាប់ទាក់ទង
Open

Close