ជិះម៉ូតូទៅរៀនគួរ ជាមួយមិត្តភក្តិនៅវិទ្យាល័យជាស៊ីមសាមគ្គី​ តែមិនឃើញត្រលប់មកផ្ទះវិញ

យោងតាម Hotline 117 បញ្ជាក់ថា មាន ករណី “បាត់ក្មេងស្រី”​ ឈ្មោះ​​ ពិរុណ​ សុជាតា ភេទស្រី​ អាយុ ១៤ឆ្នាំ​ ដែលបានបាត់ចេញពីផ្ទះ​ កាលពីថ្ងៃទី២០​ ខែមិថុនា ឆ្នាំ២០២២​ បានជិះម៉ូតូទៅរៀនគួរ ជាមួយមិត្តភក្តិនៅវិទ្យាល័យជាស៊ីមសាមគ្គី​ តែមិនឃើញត្រលប់មកផ្ទះវិញ ត្រូវបាននគរបាលចុះអន្ដរាគមន៍ផ្សព្វផ្សាយ​ និងស្រាវជ្រាវស្វែងរក ​ក្រោយឳពុកក្មេងស្រីរូបនេះរាយការណ៍មកកាន់លេខ​ ១១៧ ។

នៅវេលាម៉ោង ១០ និង ៣០​ នាទីព្រឹក​ ថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close