ដុតកំទេចចោល ទូហ្គេមអេឡិចត្រូនិច

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការដុតកំទេចចោលនូវទូរហ្គេមអេឡិចត្រូនិច ដែលបានចាប់បង្ក្រាបក្នុងអំឡុងខែមករា ដល់ខែមិថុនា ឆ្នាំ២០២២ ចំនួន១០ទីតាំងមានទូរហ្គេមអេឡិចត្រូនិចមានដូចជា តុហ្គេមបាញ់ត្រីចំនួន៤៥គ្រឿង ទូរហ្គេមផ្សេងទៀតចំនួន១១៨គ្រឿង សរុបរួមមានចំនួន១៦៣គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close