សុំលុយម៉ែ ៣០ ដុល្លារ មិនបាន ដុតផ្ទះខ្ទេចខាននៅ!

ខេត្តកណ្តាល៖ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី ធ្វេីអោយខូចខាតដោយចេតនា (ដុតផ្ទះ) កាលពីវេលាម៉ោង១៨ និង៥០នាទីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២ នៅចំណុច:ផ្ទះរបស់ជនរងគ្រោះភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ(ម្តាយបង្កេីត) ឈ្មោះ ចាប ចាន់ណារី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិដេីមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មន្ត្រីសាលាខេត្តកណ្តាល។

ជនសង្ស័យ (កូនបង្កេីត) ឈ្មោះស៊ិន ប្រសិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ ។

សម្ភារ:ខូចខាត:
-ឆេះផ្ទះអស់១ខ្នង ថ្មក្រោម ឈេីលេី ដំបូលស័ង្កសីទំហំ៥ម×៧ម ។
-ប្រាក់រៀលចំនួន៤០ម៉ឺន
-ប្រាក់ដុល្លាជាងមួយពាន់ដុល្លា។
-សម្ភារ:ប្រេីប្រាស់ក្នុងផ្ទះឆេះអស់ទាំងស្រុងព្រមទាំងឯកសារមួយចំនួន។

វត្ថុតាងចាប់យក: ទូរសព្ទដៃចំនួន១គ្រឿងម៉ាកNOKIAចុចពិលពណ៌ខៀវ(របស់ជនសង្ស័យ)។

សមត្ថកិច្ច បញ្ជាក់ថា មុនពេលកេីតហេតុ ជនសង្ស័យបានទារលុយពីជនរងគ្រោះជាម្តាយចំនួន៣០ដុល្លារ ដេីម្បីយកទៅលួសទូរស័ព្ទតែជនរងគ្រោះមិនអោយធ្វេីអោយជនសង្ស័យខឹងបាននិយាយគំរាមថា:តិចទៀតដឹងគ្នាហេីយនិងមានអីកេីតឡេីង និយាយរួចជនសង្ស័យបានដេីរចេញពីផ្ទះបាត់ទៅ។ លុះដល់វេលាកេីតហេតុខាងលេី ស្រាប់តែឃេីញជនសង្ស័យបានដេីរត្រឡប់មកផ្ទះវិញ ឃេីញដូចនោះ ជនរងគ្រោះខ្លាចជនសង្ស័យអុកឡុកទារលុយទៀតក៏បាននាំកូនស្រីឡេីងទៅលេីផ្ទះទាញទ្វារបិទ ចំណែកឯងជនសង្ស័យដេីរចូលទៅក្នុងផ្ទះជាន់ក្រោម បានរយ:ពេលប្រហែល២០នាទីក្រោយមកស្រាប់តែជនរងគ្រោះធុំក្លិនឈ្ងៀមផ្សែងភ្លេីង ពេលនោះជនរងគ្រោះបានបេីកទ្វារចេញមកឃេីញភ្លេីងឆេះពីបន្ទប់ខាងក្រោមផ្ទះយ៉ាងសន្ធោសន្ធៅ ហេីយបានឃេីញជនសង្ស័យដេីរចេញទៅពួនក្រោយផ្ទះ ហេីយពេលគេផ្អេីលឆោឡោស្រាប់តែជនសង្ស័យបានគេចខ្លួនបាត់តែម្តង។

បន្ទាប់មកជនរងគ្រោះរាយការណ៍ប្រាប់សមត្ថកិច្ចអោយជួយអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គីភ័យ និងបានឃាត់ខ្លួនជនសង្ស័យបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យពុំព្រមឆ្លេីយសារភាពឡេីយ ហេីយកន្លងមកជនសង្ស័យធ្លាប់បានប្រេីអំពេីហិង្សាគំរាមសម្លាប់ជនរងគ្រោះ គំរាមដុតផ្ទះចោល ពេលទារលុយពីជនរងគ្រោះមិនបានម្តងៗ។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនដេីម្បីកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close