ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២១ ខែ មិថុនា ឆ្នាំ២០២២នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ាប្រធានកិត្តិយសអនុសាខាខណ្ឌ បានចុះសាកសួរសុខទុក្ខ និង នាំយអំណោយមនុស្សធម៌ទៅ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៣៧ខ្នងផ្ទះស្មេីនិង៤៣គ្រួសារកាលពីវេលាម៉ោង១៦.៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២នេះ ស្ថិតនៅភូមិដេីមចាន់សង្កាត់ច្បារអំពៅទី២ ។
មានប្រសាសន៍នាខណៈ នោះលោក ចេង មុនីរ៉ា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្រួសាររងគ្រោះ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ព្រម
ទាំងសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជា
ពលរដ្ឋទាំងអស់សូមប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះគ្រោះអគ្គីភ័យនេះ ។ លោក ក៏បានគូសបញ្ជាក់ថា៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋជាទូទៅ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា“ ។
អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១
គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន១០មុឺនរៀល ៕