ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោកស្រី បន្តធ្វើសកម្មភាពមនុស្សធម៌នេះ ជាក់ស្តែង នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ម៉ោង ១០:៣០ នាទី ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត បាននាំយកមឈូសលើកទី ២១២ និងអង្ករចំនួន ០១ បាវ ស្មើនឹង ៥០ គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពឈ្មោះ ឃួន តុលា ភេទប្រុស អាយុ ៤០ ឆ្នាំ នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ដែលទទួលមរណភាពនៅវេលាម៉ោង ២២:៣០ នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ ៕