តាមបណ្ដាសាលារៀនទាំងអស់ មេត្តាពិនិត្យ និងចាត់វិធានការធ្វើការឆែក ត្រួតពិនិត្យ និងដកហូត នូវប្រភេទ គ្រឿងជក់អេឡិចត្រូនិច ឬ Vape នេះ!
ខេត្តព្រះសីហនុ ៖ ម្ដាយឪពុក របស់សិស្ស បន្ដអំពាវនាវស្នើសុំដល់លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក៏ដូចជាលោកនាយក លោកស្រីនាយិកា តាមបណ្ដាសាលារៀនទាំងអស់មេត្តាពិនិត្យ និងចាត់វិធានការធ្វើការឆែកត្រួតពិនិត្យ និងដកហូត នូវប្រភេទ គ្រឿងជក់អេឡិចត្រូនិច ឬ Vape នេះ ដើម្បីទប់ស្កាត់ការរីករាលដាល និងផលប៉ះពាល់ធ្ងន់ធ្ងរដល់យុវជន និងកុមារ ដែលមួយចំនួនកំពុងភ្លើតភ្លើននឹងល្បែងគ្រោះថ្នាក់មួយនេះ ។
យើងសង្ឃឹមថា លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នឹងចាត់វិធានការទប់ស្កាត់បានទាល់ពេលវេលា និងជួយកាត់បន្ថយការព្រួយបារម្ភរបស់ម្ដាយឪពុកគ្រប់រូប ។
យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានមានប្រសាសន៍ប្រាប់សារព័ត៌មានថា ៖ កម្លាំងជំនាញរបស់លោកកំពុងស្រាវជ្រាវ ករណីថ្នាំជក់ដែលសង្ស័យមានសារធាតុញៀននេះហេីយ ។
ប្រជាជន ខេត្តព្រះសីហនុ