បែកធ្លាយលិខិត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សុំផ្លាស់ប្ដូរ និងតែងតាំង កូន និងក្មួយ ទៅជា អភិបាលរងរាជធានីភ្នំពេញ និង អភិបាលរងខេត្តសៀមរាប
ភ្នំពេញ៖ បែកធ្លាយលិខិត នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ គោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំផ្លាស់ប្ដូរ និង តែងតាំង កូន និងក្មួយ ទៅជា អភិបាលរងរាជធានីភ្នំពេញ និង អភិបាលរងខេត្តសៀមរាប។
ទី១. ឧត្តមសេនីយ៍ត្រី រ៉ាត់ ដារ៉ារ័ត្ន (កូន) មុខដំណែងបច្ចុប្បន្នជានាយរងលេខាធិការដ្ឋាន សេនាធិ ការចម្រុះ អគ្គបញ្ជាការដ្ឋាន សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញការងារមុខនាទីជាអភិបាល រង រាជធានីភ្នំពេញ។
ទី២. ឧត្ដមសេនីយ៍ត្រី ណុប ឡងឌី (ក្មួយ) មុខដំណែងបច្ចុប្បន្នជានាយករង សាលានាយទាហាន សកម្ម អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ សូមគោរពស្នើសុំផ្លាស់ប្ដូរទៅបំពេញ ការងារជា អភិបាលរង ខេត្តសៀមរាប។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរៀបរាប់ក្នុងលិខិតថា ដោយយោងតាមការសិក្សា និងសមត្ថភាព ក្នុងការបំពេញការងារកន្លងមក កូននឹងក្មួយ របស់លោក បានរៀនចប់ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច អនុបណ្ឌិតរដ្ឋបាលសាធារណៈ ហើយបានបំពេញការងារ បានជោគជ័យតាមភារៈកិច្ច។ ដោយចង់ផ្លាស់ប្ដូរបទពិសោធន៍ក្នុងការងារ និងបំពេញការងារជូនរាជរដ្ឋាភិបាល ព្រមទាំងបំពេញការងារជូនគណៈបក្សប្រជាជនកម្ពុជា ។
ខ្លឹមសារលម្អិត ក្នុងលិខិតខាងក្រោម៖
ក្នុងនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចារបញ្ជូនទៅ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ សិក្សា និង យោបល់ នៅថ្ងៃទី៧ មេសា ២០២២។