ភ្នំពេញ ៖ ទីតាំងកត់កន្ទុយលេខ(ឆ្នោតយួន)មួយកន្លែងបានបើកលេងយ៉ាងរំភើយ ក្រោយពេលសមត្ថកិច្ចចុះបង្ក្រាបបានមួយរយៈពេលខ្លី ប្រហែលជាម្ចាស់ទីតាំងមានខ្នងធំជាងអធិការខណ្ឌទួលគោកទៀតក៏មិនដឹង ។ ដែលទីតាំងកត់ឆ្នោតយួនខាងលើនេះស្ថិតនៅផ្ទះលេខ28B ផ្លូវលេខ223 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
ប្រជាពលរដ្ឋដែលនៅក្បែរនោះបានអោយដឹងថា ទីតាំងខាងលើនេះធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបម្តងរួចមកហើយ ដោយបានធ្វើការឃាត់ខ្លួនមនុស្សថែមទៀតផង ។ តែក្រោយមកប្រហែលជាម្ចាស់ទីតាំងខាងលើមានខ្នងធំជាងអធិការខណ្ឌ ហើយបានជាអាចរត់ការបើកឡើងវិញបាន ។
តោះ រង់ចាំមើលចំណាត់ការ របស់ អភិបាលខណ្ឌទួលគោក ឯកឧត្តម ជា ពិសី និង អធិការខណ្ឌទួលគោក លោក សុខ ហេង អាចបង្ក្រាបទីតាំងខាងលើនេះ បានដែររឺយ៉ាងណា?