ចាប់គាត់ បាននរណា ផ្តល់សំណាង ដល់អ្នកភូមិ ទៀត?

ខេត្តកណ្តាល ៖ ស្ត្រីអ្នកផ្តល់សំណាង ប្រចាំភូមិម្នាក់ ត្រូវប៉ូលិស ឃាត់ខ្លួនកាលពីថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២២
នៅចំណុច ផ្ទះជួល ក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល។

ជនសង្ស័យ ឈ្មោះ គឹម ទៀង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរទីលំនៅ:ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ: លក់ដូរ ។

វត្ថុតាងចាប់យក
-ក្រដាសកត់ឆ្នោតវៀតណាមរួច ៨សន្លឹកតូច
-ក្រដាសផ្តានចំនួន ២សន្លឹកតូវ
-ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម ៤សន្លឹកតូច
-សៀវភៅកត់លទ្ធផលឆ្នោតចំនួន២ក្បាល
-ប៊ិចសម្រាប់កត់ឆ្នោត២ដើម
-កន្រ្តៃចំនួន១
-ប្រដាប់កឹបចំនួន១
-ទឹកលុបចំនួន១
-ម៉ាស៊ីនគិតលេខចំនួន១
-បន្ទាតចំនួន១
(របស់ជនសង្ស័យ)។

សមត្ថកិច្ច បញ្ជាក់ថា មុនឈានដល់ការឃាត់ខ្លួន មានប្រជាពលរដ្ឋបានរាយការណ៍មកថា ករណីកត់ឆ្នោតវៀតណាម ខុសច្បាប់នៅចំណុចផ្ទះជួល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងជំនាញផ្នែកយុត្តិធម៍ចុះទៅបង្រ្កាបដល់ទីតាំងខាងលើ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ បានមួយម្នាក់ រួមទាំងវត្ថុតាងរួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close