ខេត្តប៉ៃលិន៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការខេត្តប៉ៃលិន និងក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន លោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការ នគបាល ក្រុងប៉ៃលិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង ០០នាទី បានដឹកនាំកម្លាំងផ្នែកជំនាញ ចុះបង្ក្រាបល្បែងកត់កន្ទុយលេខ (ឆ្នោត) នាំខ្លួនអ្នកកត់កន្ទុយលេខចំនួន៣នាក់ រួមទាំងវត្ថុតាងមួយចំនួន
១-សៀវភៅកត់ឆ្នោតចំនួន ១២ក្បាល
២-ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣-បន្ទាត់ចំនួន០៣ និង ប៊ិចចំនួន០៦ដើម ក្រដាសផ្តាន០១សន្លឹក
៤-ទូរស័ព្ទដៃម៉ាកoppo ចំនួន០១គ្រឿង
៥-ប្រាក់បាតចំនួន ២,០៧០បាត
៦-ប្រាក់រៀល ២៨១,០០០រៀល និងប្រាក់ដុល្លា២១ដុល្លា។
ជនសង្ស័យទាំង៣នាក់ ខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។