ពិធីសំណេះសំណាល និង ប្រគល់ ” អង្ករ ” ចំនួន ១២៦ តោន ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅវេលាម៉ោង ១៤ និង៣០ នាទីរសៀល ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២២ នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា (អូរបែកក្អម)​ បានរៀបចំពិធីសំណេះសំណាល និង ប្រគល់ ” អង្ករ ” ចំនួន ១២៦ តោន ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។

ក្នុងពិធីសំណេះសំណាល និង ប្រគល់ ” អង្ករ ” នេះដែរមានការចូលរួមពី សំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានីភ្នំពេញ និង លោក លោកស្រី ប្រធានអនុសាខាកាកបាទក្រហម ខណ្ឌទាំង១៤ ។

ក្នុងឪកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ យ៉ាងជ្រាលជ្រៅជូនចំពោះ ប្រធានសាខារាជធានីភ្នំពេញ និង ប្រធានអនុសាខាកាកបាទក្រហមខណ្ឌទាំង ១៤ ដែរខិតខំបំពេញ បេសកកម្មមនុស្សធម៌ និង ជួយសង្គ្រោះប្រជាពលរដ្ឋទីទាល់ក្រ និង ខិតខំបន្តអនុវត្ត តាមអនុសាសន៍ ដ៏ថ្លៃថ្លា របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និង គណនេយ្យភាព ចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និង អាចបញ្ជាក់បានទៀតថា ការផ្តល់អំណោយពេលនេះជា ” អង្ករ ” គឺពិតជាមានសារៈសំខាន់សម្រាប់អនុសាខាខណ្ឌទាំង១៤ ដើម្បីយកទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ តាមមូលដ្ឋានរបស់ខ្លួនផងដែរ ។

ក្រោយពីសំណេះសំណាលរួចមក លោកលោក ជំទាវ ពុំ ចន្ទីនី អគ្គលេខា ធិការកាកបាទក្រហមកម្ពុជាបានផ្តល់ ” អង្ករ ” ក្នុងមួយអនុសាខាកាកបាទ ក្រហមខណ្ឌ ចំនួន ៩ តោនផងដែរ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close