ព្រហើនមែន! ហ៊ានប្រមូលផ្តុំគ្នា លេងអាប៉ោង និងជល់មាន ជិតផ្ទះចៅហ្វាយក្រុងភ្នំពេញ?

ភ្នំពេញ ៖ ប្រភពច្បាស់ការបានឲ្យដឹងថា មាន ទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ខណ្ឌឬស្សីកែវ កំពុងតែ ប្រមូល ផ្ដុំគ្នាលេងល្បែងសុីសង ជល់មាន់និងអាប៉ោងយ៉ាងអាណាធិបតេយ្យ មិនដឹងថា ម្ចាស់សង្វៀននេះ មានខ្នងធំប៉ុណ្ណានោះទេ ទើបហ៊ានបើក លេងមិនខ្លាចឯកឧត្តមឃួងស្រេង ដូច្នេះ

យោងតាមប្រភព រាយការណ៍ពីប្រជាពលរដ្ឋ ល្អ ដែលរស់នៅក្បែទីតាំងបនល្បែងមួយនេះ បានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ប៉ុន្មានខែមុនសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌកំរិតស្រាលក្រុង បានធ្វើការចុះបង្ក្រាបម្ដងរួចទៅហើយតែមិនរាងចាលទេ ពេលពួកគេចេញមកវិញ បានបើកលេងជល់មាន់និងអាប៉ោង នេះសារជាថ្មី ម្ដងទៀតយ៉ាងរលូន ។

ពលរដ្ឋដដែលបានបន្ត ថា ប្រហែលជា ម្ចាស់ សង្វៀនជល់មាន់និងអាប៉ោងរបស់ (លោក ភារុន)នេះ មានខ្សែខ្នងធំហើយមើលទៅ បានជាមិនខ្លាចសមត្ថកិច្ចបន្តិចសោះអញ្ចឹងនិងហ៊ានបើកលេងល្បែងដ៏ធំ អភិបាលរាជធានីភ្នំពេញទៀតផង។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានា ឲ្យបាន នូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដែល ដាក់ចេញដោយក្រសួងមហាផ្ទៃ ដេីម្បី រក្សានូវសុខសុវត្ថិ ភាព ជូនប្រជាពលរដ្ឋ។

ដូច្នេះហេីយទេីបពលរដ្ឋទទួចស្នេីសុំអាជ្ញាធរ មូលដ្ឋាន និងសមត្ថកិច្ច ពាក់ពន្ធ័មេត្តាចុះពិនិត្យ និងធ្វេីការបង្ក្រាបទីតាំងបនល្បែងជល់ មាន់និងអាប៉ោងមួយកន្លែងនេះផងទាន ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close