ភ្លៀងមួយមេ លាយឡំដោយខ្យល់កន្ត្រាក់ ផ្ទះពលរដ្ឋមួយខ្នង រងការខូចខាត

ខេត្តស្ទឹងត្រែង៖ ផ្ទះប្រជាពលរដ្ឋ ១ខ្នង ដែលស្ថិតនៅក្នុងភូមិស្ពានថ្មសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង បានរងការខូចខាតយ៉ាងដំណំ ក្រោយមានភ្លៀងមួយយ៉ាងមេធំ លាយឡំខ្យល់កន្ត្រាក់ បណ្ដាលខូចខាតយ៉ាងដំណំ ។

ករណីខាងលើនេះកើតឡើងនៅវេលាម៉ោងប្រហែល ០៩យប់ថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២២។

លោក ជា វណ្ណ ចៅសង្កាត់ ស្ទឹងត្រែងបានមានប្រសាសន៍ឲ្យដឹងថា កាលនៅយប់ថ្ងៃទី ១១ ខែមិថុនា ២០២២ នេះដោយមានភ្លៀង ធ្លាក់យ៉ាងខ្លាំងដោយក្នុងនោះបានធ្លាក់រាយប៉ាយនៅតាមកន្លែងផ្សេងៗគ្នានៅក្រុងស្ទឹងត្រែង។ ក្នុងពេលកំពុងភ្លៀងនោះដែរក៏បាននាំមកនូវខ្យល់កន្ត្រាក់ ហើយបានបោកបក់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះដែលរស់នៅភូមិស្ពានថ្មសង្កាត់ស្ទឹងត្រែងស្ទឹងត្រែងបានបើុងតំបូលផ្ទះ ខ្ទៀតទៅខាងក្រោយផ្ទះ ចម្ងាយប្រហែល ជាង១០០ ម៉ែត្របានធ្លាក់នៅក្នុងទឹកស្រះ។

លោក ចៅសង្កាត់ បានបន្តទៀតថា ផ្ទះដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ នោះមានឈ្មោះ ថាក់ សុផាត( ប្ដី )អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីយោធា យុទ្ធភូមិភាគទី០១ ប្រពន្ធឈ្មោះ ហ៊ុនស្រីម៉ៅ អាយុ៣៦ ឆ្នាំនិងមានកូន៤នាក់បន្ទុកក្នុងគ្រួសារ ។

លោក ចៅសង្កាត់ បានបន្ថែមទៀតថា បន្ទាប់ពីមានឮដំណឹងថាមានខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់ស្ទឹងត្រែង លុះព្រឹកឡើងថ្ងៃទី១២ អាជ្ញាធរសង្កាត់ស្ទឹងត្រែងនិងសាខាកាកបាទក្រហមខេត្តបានយកគ្រឿងឧបភោគបរិភោគនិងឧបករណ៍ប្រើប្រាស់មួយចំនួនទៅជូនដល់គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ផងដែរ។

លោក ដាក់ សុផាត ដែលជាម្ចាស់ផ្ទះបានរៀបរាប់ ឱ្យដឹងថាក្រោយពីខ្យល់កន្ត្រាក់បានបកប៉ើងដំបូលផ្ទះរបស់លោក លោកនិងប្រពន្ធព្រមទាំងកូនៗបានមកសម្រាកនៅផ្ទះបាយជាប់នឹងផ្ទះនិងហើយថែមទាំងបណ្ដាលឲ្យទទឹកសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងផ្ទះដូចជាខោរអាវនិងសម្ភារៈប្រើប្រាស់មួយចំនួន។ល។

សូមបញ្ជាក់ថា អាជ្ញាធរដូចជាកម្លាំងនៅក្នុងអង្គភាពរបស់ លោកបាននិងកំពុងជួយ ទាញដំបូលផ្ទះដែលធ្លាក់នៅក្នុងទឹកស្រះនោះយកមកកែកុនសម្រាប់មកប្រក់ផ្ទះវិញ៕ ដោយ៖ អ៊ុល គឹមលាង

អត្ថបទដែលជាប់ទាក់ទង
Open

Close