មិនបានវ៉ៃប្រពន្ធ នៅមិនសុខ លើកនេះ ដាច់ចិត្ត ប្តឹងសមត្ថកិច្ចអោយចាប់ ដាក់ទ្រុងហើយ!

 

ខេត្តតាកែវ៖ បុរសម្នាក់ ពូកែខាងប្រើអំពើហិង្សលើប្រពន្ធ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកគីរីវង់ ចាប់ឃាត់ខ្លួន យកមកដាក់ទ្រុង ដុះក្អែលចេញ ក្រោយពេលប្រើហិង្សាលើគ្រួសារ។ ដោយមានការយកចិត្តទុកដាក់ពីសំណាកលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កាលពី ព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៩និង១០នាទី លោកវរសេនីយ៍ទោ ហុឹម ស្រ៊ុន អធិការ (ស្តីទី) បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីហឹង្សាដោយចេតនា នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យជា(ប្ដី) ឈ្មោះ លៀង លីម ភេទ ប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ ខាងលើ បានប្រើអំពើហិង្សា ទៅលើប្រពន្ធឈ្មោះ ញៀវ ធឿន ភេទស្រី អាយុ៤៣ឆ្នាំ បណ្តាលអោយរងរបួសស្នាមពេញខ្លួន៖
– ស្នាមដាច់រលាត់លើជង្គង់ខាងស្តាំចំនួន០១កន្លែង
– ស្នាមដាច់រលាត់លើដើមទ្រូងចំនួន០១កន្លែង
ហើយបានយកដំបងរនុកគ្រែ ដេញវាយជនរងគ្រោះបណ្ដាលឲ្យរងគ្រោះរអិលជើងដួល រួចជនសង្ស័យក៏បានទៅវាយធ្វើបាបជនរងគ្រោះ រួចហើយក៏បានទៅវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនទៀត ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

សូមបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ច យកមកអប់រំ ណែនាំ២ដងរួចមកហើយ តែនៅមិនរៀងចាល ៕ ដោយ៖ បងខន

អត្ថបទដែលជាប់ទាក់ទង
Open

Close