អុញនោះ! លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ហៅទ្រីត្រូវបានបញ្ជូនចេញពីពន្ធនាគារខេត្តកណ្តាលវិញហើយ!

ខេត្តកណ្តាល ៖  អតីតស្នងការរងនគរបាលខេត្តកណ្តាល ឧត្តមសេនីយ៍ត្រី ស្រេង សុខា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារខេត្តកណ្តាលវិញហើយ នៅព្រលប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ។

នេះបើយោងតាមលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាននៅថ្ងៃនេះ។

លោក ឯក ស៊ុនរស្មី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជានីតិវិធីគឺឱ្យគាត់ត្រឡប់ទៅវិញតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនលេខ២៩ ដ.ក.ឧ/២២ របស់សភាព្រហ្មទណ្ឌ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នោះហើយ»។

អត្ថបទដែលជាប់ទាក់ទង
Open

Close