ខេត្តកណ្តាល ៖ ប្រភព ព័ត៌មាន ច្បាស់ ការណ៍ បានអោយ ដឹង ថា អតីត ស្នងការ រង នគរបាល ខេត្តកណ្តាល លោក ផ្កាយ ១ ស្រេង សុខា ត្រូវ បាន ប៉ូលិស ក្រសួងមហាផ្ទៃ ឃាត់ខ្លួន បាន ហើយ កាលពី ថ្ងៃ ទី ១០ ខែមិថុនា ឆ្នាំ ២០២២ តាម សាលក្រម របស់ សាលាដំបូង ខេត្តកណ្តាល ។
យោង តាម ដីកា បង្គាប់ ឲ្យ ចាប់ខ្លួន ចុះ ថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកណ្តាល រស់ ផុ ន ចាន់ និមល បាន ចេញ ដីកា បង្គាប់ ឲ្យ ចាប់ខ្លួន ដាក់ ពន្ធនាគារ រយៈពេល ០១ ឆ្នាំ ០៦ ខែ ពី បទ ប្រើ អំពើ ហិង្សា ទៅ លើ អ្នកកាន់កាប់ អចលនវត្ថុ ដោយ សុចរិត ។
ជនជាប់ចោទ ខាងលើ មានឈ្មោះ ស្រេង សុខា ហៅ ទ្រី ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ នគរបាល កម្រិតវប្បធម៌ បរិញ្ញាបត្រ ជាន់ខ្ពស់ ទីកន្លែង កំណើត នៅ ភូមិ ត្រើយ ត្រឹ ង្ស ឃុំ ព្រែក អំបិល ស្រុក ស្អាង ខេត្តកណ្តាល និង មាន ទីលំនៅ បច្ចុប្បន្ន នៅ ភូមិ ក្រពើ ហា សង្កាត់ ព្រែក ឫស្សី ក្រុង តា ខ្មៅ ខេត្តកណ្ដាល ដែល មាន ឪពុក ឈ្មោះ ស្រេង ស្រី , ម្តាយ ឈ្មោះ ឆាយ ស៊ា ម លី និង មាន ប្រពន្ធ ឈ្មោះ សា ផ ន សុ ម៉ូ រី សង្វា ព្រមទាំង មានកូន ចំនួន ០២ នាក់ ( ទោស ពី មុន គ្មាន ) ។
បើ តាម ដីកា ដដែល បញ្ជាក់ ថា ជនជាប់ចោទ ត្រូវ បាន ផ្តន្ទាទោស ដាក់ ពន្ធនាគារ កំណត់ រយៈពេល ០១ ឆ្នាំ ០៦ ខែ ពី បទ ប្រើ អំពើ ហិ . ង្សា ទៅ លើ អ្នកកាន់កា . ប់ អចលនវត្ថុ ដោយ សុចរិត ប្រព្រឹត្ត នៅ ភូមិ កោះគរ សង្កាត់ រកា ខ្ពស់ ក្រុង តា ខ្មៅ ខេត្តកណ្ដាល កាលពី ថ្ងៃ ទី ៣០ ខែកក្កដា ឆ្នាំ ២០២០ ដែល ជា បទល្មើស ព្រហ្មទណ្ឌ មាន ចែង និង ផ្តន្ទាទោស ស្រប តាម បញ្ញត្តិ មាត្រា ២៥៣ នៃ ច្បាប់ ភូមិបាល ។
គួរ ឲ្យ ដឹង ដែរ ថា កាលពី ថ្ងៃ ទី ២១ ខែមេសា ឆ្នាំ ២០២០ កន្លង ទៅ នេះ លោក ឧត្តមសេនីយ៍ត្រី ស្រេង សុខា ( អតីត ) ស្នងការ រង នៃ ស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល ត្រូវ បាន សម្តេច ក្រឡាហោម ស ខេ ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្រេច ផ្អាក ការងារ ជា បណ្តោះអាសន្ន ។
គួរ រំលឹក ទៀត ថា ការ សម្រេច ផ្អាក ការងារ ជា បណ្តោះអាសន្ន នេះ ក៏ ដោយសារ អតីត ស្នងការ រង ខេត្តកណ្តាល រូប នេះ មានរឿង អាស្រូវ ជា ច្រើន រួម បញ្ចូល ទាំង ហ៊ាន យកឈ្មោះ លោក ម៉ៅ ភិ រុណ ទៅ គំ រា . ម មេឃុំ រការ ខ្ពស់ បញ្ជា អោយ ស៊ី ញ៉េ រឿង ដី បឹង ទទឹងថ្ងៃ ធ្វើ ជា កម្មសិទ្ធិ ផ្ទាល់ខ្លួន , សម្ញែង ទ្រព្យសម្បត្តិ , ចំណាយ លុយ អោយ អនុរដ្ឋលេខាធិការ ម្នាក់ រត់ការ យក តំណែង ជា អគ្គ ធិ ការ រង , អង្គភាព ប្រឆាំង អំពើ ពុក រលួយ (ACU) កោះហៅ សាកសួរ , បំពាន ច្បាប់ ទៅ ហែក ដីកា ដែល តុលាការ បិទ ផ្អាក មិន អោយ ដំណើរការ ផ្ទះសំណាក់ ជាដើម ៕