ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ និងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលក់-ទិញ អាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ)។
ជនសង្ស័យឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
វត្ថុតាងចាប់យក៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕