សិស្សសាលា ២នាក់ និង ចុងភៅ ម្នាក់ត្រូវប៉ូសិស ឃាត់ខ្លួន ករណី ឃាតកម្ម

ភ្នំពេញ៖ នៅថ្ងៃ១២ មិថុនា ២០២២ ម៉ោង ១ និង១០ រំឡងអាធ្រាត្រ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានដឹកកម្លាំង តាមចាប់ខ្លួន ក្រុមជនសង្ស័យ ករណី ឃាតកម្ម វាយ គប់ សម្លាប់ កាល ពីវេលាម៉ោង១ និង១០ រំលងអាធ្រាត្រ ថ្ងៃទី៨ មិថុនា ២០២២ នៅចំណុចក្លឹប ហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ៣នាក់ ជិះម៉ូតូ០១គ្រឿង ។

ជនសង្ស័យទាំង៣នាក់រួមមាន ៖
១-ឈ្មោះ រ៉ាត់ ណារ៉ាក់ ហៅ (រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ពិន បូរី ហៅ (រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
៣-ឈ្មោះ អូន ដារ៉ា ហៅ (ហេង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន) បានធ្វើសកម្មភាពវាយ-គប់បណ្តាលឲ្យ ស្លាប់។

ជនរងគ្រោះ ឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បញ្ជាក់ថា នៅលើសាកសពមានស្នាមវាយនឹងក្បាលខ្សែក្រវ៉ាត់ គប់នឹងដុំថ្មត្រូវចំក្បាលខាងក្រោយចំហៀងខាងស្តាំបណ្តាលឲ្យដួលរបួសធ្ងន់ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកម្ពុជាមិត្តភាពចិនព្រះកុសមៈ ។

សម្ភារៈបន្សល់ទុកកន្លែងកើតហេតុ មាន ដុំថ្ម០១ដុំ និងក្បាលខ្សែក្រវ៉ាត់០១ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនិតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close