ស្ត្រីម្នាក់ សុំកិច្ចអន្តរាគមន៍រកដំណោះស្រាយពីអភិបាលខេត្តពោធិ៍សាត់ ក្រោយអ្នកជាប់ព្រុំរំលោភយកដី នៅឃុំអន្សាចំបក់
ភ្នំពេញ៖ ស្ត្រីរងគ្រោះដោយសារដីធ្លីម្នាក់ឈ្មោះ ស តារ៉ាវត្តី មានលេខទូរសព្ទ 098 889 950 និង 085 906 295 តាមរយៈអង្គភាពព័ត៌មានមួយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចចិត្តសរសេរពាក្យបណ្ដឹងគោរពស្នើសុំកិច្ចអន្តរាគមន៍ឱ្យជួយស្រាវជ្រាវដោះស្រាយផ្ដល់ភាពយុត្តិធម៌ (រំលោភដីធ្លី) សម្រាប់រូបគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ពីលោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ជាពិសេស លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។
លោកស្រី ស តារ៉ាវត្តី បានសម្រេចចិត្តដោយគ្មានជម្រើសផ្សេង ក្នុងការដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាពិសេស លោក ជាវ តាយ អភិបាលខេត្ត នេះបានធ្វើឡើងយ៉ាងត្រដាបត្រដួស និងកំពុងក្សត់ក្សោយក្នុងជីវភាពរស់នៅ ក្រោយពីអ្នកមានដីជាប់ព្រុំដីរបស់លោកស្រីមួយកន្លែង ឈ្មោះ អ៊ំ ចន្ទ្រា និងម្ដាយឈ្មោះ យាយមុយ ក្រុមគ្រួសារឈ្មោះ អ៊ំ គី (ស្លាប់) បានលួចសង់រោង ហើយឈានដល់ការសាងសង់សំណង់លំនៅដ្ឋានយ៉ាងរឹងមាំរំលោភយកដី របស់លោកស្រី ដោយគ្មានការហាមឃាត់ ឫទប់ស្កាត់ពីអាជ្ញាធរស្រុក-ឃុំ-ភូមិ និងមន្ត្រីជុំនាញពាក់ព័ន្ធបច្ចុប្បន្នឡើយ ដែលមានទំហ៊ំ២១អា និង១០ស ឫ ២១១០ម៉ែត្រក្រឡា ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាន្ដស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកស្រី ស តារ៉ាវត្តី បានរៀបរាប់ថា ការសម្រេចចិត្តដោយគ្មានជម្រើសផ្សេង ក្នុងការដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ជាពិសេស លោក ជាវ តាយ អភិបាលខេត្ត ដោយផ្អែកលើវត្ថុតាងច្បាស់លាស់ (ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី) ស្របច្បាប់ ដែលមានការទទួលស្គាល់ពីអតីតអាជ្ញាធរឃុំ-ភូមិ មេប៉ុស្ដិ៍ និងប្រធានការិយាល័យសុរិយោដីស្រុក ចុះវាស់វែងកំណត់ព្រុំដី ហើយមានទាំងសាក្សីក្នុងភូមិដឹងឮ និងអ្នកជាប់ព្រុំដី ក៏បានចូលរួមផ្ដិតមេដៃកំណត់ព្រុំដីត្រឹមត្រូវ តាំងពីឆ្នាំ១៩៩៩ មកម្លេះ។
លោកស្រី ស តារ៉ាវត្តី បានរៀបរាប់ទៀតថា មុនលោកស្រីសម្រេចចិត្តដោយគ្មានជម្រើសផ្សេង ក្នុងការដាក់ពាក្យបណ្ដឹងស្នើសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ជាពិសេស លោក ជាវ តាយ អភិបាលខេត្ត នេះដែរបានធ្វើឡើង ក្រោយពីលោកស្រី បានដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រជាពលរដ្ឋ ស្រុកក្រគរ សាលាឃុំអន្សាចំបក់ និងមេភូមិសាន្ដស រួចរាល់ហើយដែរ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីហាមឃាត់ និងទប់ស្កាត់មិនឱ្យមានការលក់ដូរ ជួល បញ្ចាំ ផ្ទេរកម្មសិទ្ធ ធ្វើប្លង់កម្មសិទ្ធិ សាងសង់ ធ្វើប្រទានកម្ម ឫធ្វើអំណោយដីនេះទៅអ្នកដទៃឡើយ ដរាបណាការដោះស្រាយគ្នាតាមផ្លូវច្បាប់មិនទាន់ដាច់ស្រេច ចំពោះអ្នករំលោភបំពានឈ្មោះ អ៊ំ ចន្ទ្រា និងម្ដាយឈ្មោះ យាយមុយ ក្រុមគ្រួសារឈ្មោះ អ៊ំ គី (ស្លាប់) និងក្រោយពីមានការអញ្ជើញភាគីពាក់ព័ន្ធ (ដើមបណ្ដឹង-ចុងបណ្ដឹង-សាក្សី) ឱ្យចូលរួមដោះស្រាយក្រៅប្រព័ន្ធតុលាការ ចំនួន២លើក កាលពីថ្ងៃទី៥ ខែមីនា និងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលដោយលោក លីវ សេងហ៉ីម អភិបាលស្រុកក្រគរ និងមន្ត្រីជុំនាញពាក់ព័ន្ធមួយចំនួនទៀត នៅតែគ្មានប្រសិទ្ធភាព និងគ្មានតំណោះស្រាយ និងគ្មានតម្លាភាពឡើយ។
យ៉ាងណាក៏ដោយ ចំពោះករណីនេះភ្នាក់ងារព័ត៌មានយើង មិនទាន់អាចសុំការបក ស្រាយពីភាគីម្ខាងទៀតបាននោះទេ៕