ល្បែងស៊ីសង ជល់មាន់ តាមអនឡាញ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ កំពុងបើកលេងយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ!

ខេត្តឧត្តរមានជ័យ៖ទីតាំងល្បែងសុីសងតាមអនឡាញ ប្រភេទមាន់ជល់តាមទូរទស្សន៍ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង
នៅក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ អាជ្ញាធរនិង សមត្ថកិច្ចក្នុងមូលដ្ឋានមិនមានវិធានការបង្ក្រាបសោះឡើយ។

ពលរដ្ឋបានលើកឡើងថា ល្បែងសុីសងប្រភេទមាន់ជល់ តាមប្រពន្ធ័អនឡាញ មួយនេះមិនដែលឃើញ មានអាជ្ញាធរនិងសមត្ថកិច្ចណាចុះមកបង្ក្រាបសោះឡើយ ទុកអោយល្បែងសុីសងប្រភេទមាន់ជល់តាមអនឡាញ នេះ ដំណើរការបានយ៉ាងរលូននិងពង្វក់អ្នកញៀនល្បែងចាញ់ម្នាក់ៗអស់លុយរាប់លានរៀលក្នុងមួយថ្ងៃៗ។

ពលរដ្ឋមានការសង្ស័យថា ប្រហែលជាអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជា បើកដៃឲ្យមានបទ ល្មើសល្បែងសុី សងទាំងនេះហើយទើបបានជាបើកលេងបានយ៉ាងរលូន ដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមក បង្រ្កាបទាល់តែសោះឬមួយខ្លាចបែកឆ្នាំងបាយទេដឹង។

ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺឫបកស្រាយពី លោក អធិការស្រុកត្រពាំងប្រាសាទ បានទេ ព្រោះទូរសព្ទមិនអាចទំនាក់ទំនងបាន។

ពលរដ្ឋ  សំណូមពរដល់លោកឧត្តមសេនីយ៍ទោស្នងការខេត្តឧត្តរមានជ័យ គួរមានវិធានការចាត់កំលាំងក្រោម ឱវាទចុះមកបង្ក្រាបបនល្បែងស៊ីសងខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ឬសមុីភាគីពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការដើម្បីឱ្យពលរដ្ឋអស់មន្ទិលសង្ស័យ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close