ភ្នំពញ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងជំនាញ និងមន្ត្រីពាក់ព័ន្ធ សហការជាមួយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ ដែលឆាបឆេះឃ្លាំងទំនិញ ០១កន្លែង នៅវេលាម៉ោង ៥ និង ០០នាទីល្ងាច ស្ថិតនៅផ្ទះលេខ២៨០ ផ្លូវលេខ៤៤៦ ភូមិ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មូលហេតុមិនទាន់សន្និដ្ឋានបាន ហើយពេលនេះអគ្គិភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់បាន ៨០% រហូតដល់ម៉ោង១៨ និង ៤០នាទី ទើបបញ្ចប់គ្រប់គ្រងបាន ១០០% និងបានខូចខាតសម្ភារៈក្នុងឃ្លាំងទាំងស្រុង និងមនុស្សពុំមានរងរបួស ឬស្លាប់នោះទេ។
អភិបាលខណ្ឌចំការមន បញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យខាងលើនេះ មានរថយន្តបង្ការ និងពន្លត់អគ្គីភ័យចំនួន ៣៣ គ្រឿងក្នុងនោះរួមមាន៖
-ការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ២០ គ្រឿង
-ក្រសួងមហាផ្ទៃ ចំនួន ០៣ គ្រឿង
-ក្រុមហ៊ុន OCIC (កោះពេជ្រ + អូឡាំព្យា) ចំនួន ០៥គ្រឿង
-ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង
-កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ០៣គ្រឿង
-រថយន្ត បុរី ប៉េង ហួត ចំនួន ០១ គ្រឿង