ភ្នំពញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា៖ ប្រឹងណាស់… ស្ថានីយ៍វិទ្យុទាក់ទង Digital ដែលអាចឱ្យ នគរបាល ទំនាក់ទំនងគ្នា បានឆ្លងខេត្ត និងខេត្តពេញផ្ទៃប្រទេសកម្ពុជា នឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗ ក្រោយសាកល្បងជោគជ័យ ដោយមិនពឹងពាក់ប្រព័ន្ធកាប Optic ក្រុមហ៊ុនបរទេស នៃប្រទេសជិតខាងដូចពេលមុនៗឡើយ ។
នេះបើយោងតាមបញ្ជាក់ ក្នុងគណនី ហ្វេសប៊ុក ផ្លូវការ របស់លោក នាល្ងាចថ្ងៃទី៩ ខែមិនថុនា ឆ្នាំ២០២២នេះ។
ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា៖ ការងារដែលមនុស្សម្នាក់មិនអាចធ្វើបាន គ្រប់យ៉ាងសុទ្ធតែមានការចូលរួមសាមគ្គីប្រកបដោយឆន្ទៈខ្ពស់ពីមនុស្សជាច្រើននាក់។ ខ្មែរធ្វើបាន ខ្មែររួមគ្នាខ្មែរខ្លាំង ។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន សូមថ្លែងអំណរគុណ មន្ត្រីគ្រប់ថ្នាក់ នៃនាយកដ្ឋានវិទ្យុទាក់ទង ពិសេស អរគុណនិយ័តករទូរគមនាគមន៍កម្ពុជា ដែលបានប្រឹងប្រែងធ្វើឱ្យរឿងដែលលំបាកៗបំផុតកើតចេញជាលទ្ធផល ។ ធ្វើរហូត ប្រឹងរហូត ទ្រាំរហូតដើរដួល To be continue…