ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ចាត់សហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី គង់ ណុប (នាយផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) ដែលមានជំងឺ
ភ្នំពេញ៖ នៅថ្ងៃថ្ងៃព្រហស្បតិ៍ ១០កេីត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដោយមេីលឃើញពីភាពស្ថានភាពជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយរបស់មន្ត្រីក្រោមឱវាទ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈ បានចាត់សហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី គង់ ណុប (នាយផ្នែក នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក) ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ឯកឧត្តមឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានផ្ទាល់ ព្រមទាំងមន្ត្រីទាំងអស់ក្នុងនាយកដ្ឋាន ជានិច្ចកាល តែយកចិត្តទុកដាក់ អំពីស្ថានភាពជីវភាពរស់នៅរបស់មន្ត្រី។ ជាក់ស្ដែង ថ្ងៃនេះបងប្អូនក្នុងនាយកដ្ឋានទាំងមូល បានចូលរួមជាស្មារតី និងថវិកាមួយចំនួន ដេីម្បីជួយសម្រួល និងដោះស្រាយភាពខ្វះខាតរបស់មន្ត្រីដែលមានជំងឺប្រចាំកាយ និងកំពុងសម្រាកព្យាបាល។
លោកវរសេនីយ៍ត្រី គង់ ណុប ព្រមទាំងក្រុមគ្រួសារ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីទាំងអស់ក្នុងនាយកដ្ឋាន សូមជួបតែនឹងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។