ពាក់ព័ន្ធករណីបែកធ្លាយវីដេអូ ក្រុមគណបក្សភ្លើងទៀន តវ៉ានៅមណ្ឌលបោះឆ្នោតឃុំបាក់ដាវ ស្នងការបំភ្លឺថា…!

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសូមគោរពជម្រាបជូនសាធារណជនមេត្តាជ្រាប ពាក់ព័ន្ធករណីបែកធ្លាយវីដេអូ ក្រុមគណបក្សភ្លើងទៀន តវ៉ានៅមណ្ឌលបោះឆ្នោតឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល។

សកម្មភាពវីដេអូនេះ គឺបានបង្ហោះកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅពេលដែលពួកគេចូលទៅហូបបាយពេលថ្ងៃត្រង់ក្រោយពីដង្ហែឃោសនា ហើយបានថតសម្តែង និងបង្ហោះដោយគណនីTik Tok ឈ្មោះ មនុស្សបេះដូងដែក ID55420293។

បច្ចុប្បន្ន កម្លាំងជំនាញរបស់ស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញស្រុកខ្សាច់កណ្តាល ស្រាវជ្រាវរកមុខសញ្ញាម្ចាស់គណនីTik Tok ខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close