ការងារអាជ្ញាធរ សោះ រំខានសមត្ថកិច្ច វិញ? ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនដែលមើលរំលងឡើយ!

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន និងគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានបញ្ចេញមតិក្នុងប្រអប់សារផេក ស្នងការដ្ឋានគរបាលខេត្តកណ្តាល មានខ្លឹមសារថា៖ នាងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមគោរពជម្រាបជូនដំណឹងដល់លោកស្នងការខេត្តកណ្តាលអោយបានជ្រាបថានៅផ្ទះតាយៀ យាយម៉ាប់ ប្រកបអាជីវកម្មដោយមានការទម្លាក់ដែកបំពងសំទ្បេងឮខ្លាំងៗរៀងរាល់យប់នៅចន្លោះពីម៉ោង១០រហូតដលម៉ោង៥ព្រឹក ធ្វើអោយគ្រួសារនាងខ្ញុំមិនបានសម្រាក និងម្តាយនាងខ្ញុំចាស់ជរាទ្បើងសំពាធឈាមត្រូវបញ្ជូនទៅមន្ទីរពេទ្យ សូមលោកស្នងការខេត្តកណ្តាលជួយរកយុត្តិធម៍ដល់គ្រួសារនាងខ្ញុំផង។

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចាត់ឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ចំណាត់ការឆ្លើយតបករណីខាងលើ។

ជាលទ្ធផល ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤.៣៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានចុះទៅដល់ទីតាំងខាងលើជួបឈ្ម្ចាស់ទីតាំងឈ្មោះ ផុន ប៊ុនថន ភេទប្រុស អាយុ៣០ឆ្នាំ មាន ទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចបានធ្វើកិច្ចសន្យាអប់រំឱ្យគាត់ឈប់ធ្វើសកម្មភាពប៉ះពាល់ពាល់ បង្កសំឡេងរំខានដល់អ្នកជិតខាងតទៅទៀត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប៕

អត្ថបទដែលជាប់ទាក់ទង
Open

Close