ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា
ពីថ្ងៃនេះតទៅ វិទ្យុទាក់ទងកាន់ដៃប្រភេទនេះ គឺអាចប្រើប្រាស់បាន២មុខសញ្ញាផ្សេងគ្នា ។
ពណ៌ខ្មៅគឺសម្រាប់កងកម្លាំងប្រដាប់អាវុធប្រើប្រាស់ក្នុងកិច្ចការងារការពារសន្តិសុខសុវត្ថិភាពសង្គម រីឯពណ៌ក្រហម សម្រាប់មន្ត្រីរាជការស៉ីវិលពិសេសគណៈអភិបាលរាជធានី-ខេត្ត គណៈអភិបាលខណ្ឌ-ស្រុក-ក្រុង សន្តិសុខខណ្ឌ-ស្រុក-ក្រុង ក្រុមប្រឹក្សាឃុំ-សង្កាត់ និងកម្លាំងប្រជាការពារ ទិសដៅថែរក្សាការពារសណ្តាប់ធ្នាប់សារធារណៈ ។
ចំណែកអ្នកគ្មានភារកិច្ច សូមចៀសឆ្ងាយ ហើយកុំរញ៉េរញ៉ៃ ។ កម្លាំងប្រដាប់អាវុធប្រើប្រាស់ក្នុងកាណាល់កម្លាំងប្រដាប់អាវុធ មន្ត្រីស៉ីវិលប្រើប្រាស់កាណាល់ផ្សេង បើអ្នកណាប្រើប្រាស់ផ្ទុយពីការណែនាំ ធ្វើឱ្យបាត់សណ្តាប់ធ្នាប់សាធារណៈរញ៉េរញ៉ៃត្រូវប្រឈមនឹងវិន័យតាមអង្គភាពរៀងៗខ្លួន ។
នគរបាលជាតិនឹងត្រួតពិនិត្យការប្រើប្រាស់ដោយយកចិត្តទុកដាក់បំផុត ។ បញ្ចប់ការរៀបរយលើកនេះ ស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយជ្រកក្រោមស្ថាប័នរដ្ឋត្រូវលុបបំបាត់ឱ្យខាងតែបាន ។
សូមអរគុណការចូលរួមគ្រប់មជ្ឍដ្ឋាន!