ឆាតចូលផេក ស្នងការ ៖ «បើកល្បែងជល់មាន់តាមទូរទស្សន៍យូរណាស់ សមត្ថកិច្ចស្រុកលើកដែក មិនបង្ក្រាប?»

ខេត្តកណ្តាល៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនគណនីហ្វេសប៊ុកសុំមិនបញ្ចេញឈ្មោះ ដែលបានចូលរាយការណ៍ក្នុងផេករបស់ស្នងការដ្ឋានគរបាលខេត្តកណ្តាលកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារ៖​ សូមជំរាបដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មានល្បែងមាន់ជល់តាមអនឡាញបើកលេងយូរណាស់មកហើយ នៅក្បែរនិងផ្លូវតែម្តងមិនឃើញមាន សមត្តកិច្ចមូលដ្ឋានចុះបង្ក្រាបនោះទេទីតាំងស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មានប្រជាជនជាច្រើនស្រែកថាក្រអស់ហើយដែលមានសមាជិកគ្រួសារទៅលេងល្បែងខាងលើនេះ នាងខ្ញុំសុំមិនបញ្ចញឈ្មោះ សូមអរគុណ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស​ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ​ ឈឿន​ សុចិត្ត​ ស្នងការនគរបាលខេត្ត។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក ដឹកនាំដោយលោកវរសេនីយ៍ឯក​ អាំ ធូ អធិការនគរបាលស្រុកលើកដែកធ្វើការស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖ នៅថ្ងៃពុធ ០២កើត ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់ភ្នំ ចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ភូមិអំពិលទឺក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលគឺមិនមានលេងល្បែងជល់មាន់តាមអនឡាញទេគឺមានតែឆ្នោតកោស សុីន នីវ អុិនវេសមេន ឯ,ក ដែលមានលេខចុះបញ្ជីពាណិជ្ចកម្ម លេខ:០០០៣៥២៣០ ចុះថ្ងៃទី ២១ .០៩ .២០១៨ ម្ចាស់ទីតាំងឈ្មោះសួស ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបានមកជួលទីតាំងប្រកបអាជីវកម្មនៅក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

តាមការបញ្ជាក់ពីម្ចាស់ទីតាំងខាងលើ ខ្លួនពិតជាមិនធ្លាប់មានលួចលាក់លេងល្បែងជល់មាន់ទេ ហើយជាក់ស្តែង ពេលដែលកម្លាំងសមត្ថកិច្យយើងចុះមកដល់ទីតាំងនោះ ឃើញមានតែឆ្នោតកោស សុីន នីវ អុិនវេសមេន ឯ,ក លេខចុះបញ្ជីពាណិជ្ចកម្ម លេខ:០០០៣៥២៣០/ចុះថ្ងៃទី ២១. ០៩ .២០១៨ មានវិញ្ញាបនបត្រផ្តល់សិទ្ធិលក់ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ មែន គឺពុំមានលេងល្បែងមាន់ជល់តាមទូរទស្សន៍ទេ។

ចំណាត់ការ: កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ណែនាំ ហាមដាច់ខាតមិនឲ្យមានការបើកផ្តល់ទីតាំងលេងល្បែងសុីសង(ជល់មាន់តាមអនឡាញ) និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតទៅទៀតឡើយ។

អាស្រ័យហេតុនេះ​ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​មេត្តាជ្រាប​ជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង
Open

Close