ប្លន់ ៤លើក ក្នុងខណ្ឌកំបូល

ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា បានឃាត់ខ្លួនមុខសញ្ញាលួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២ និង ០៥ នាទីរំលងអធ្រាត្រ​ នៅចំណុចផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ វង រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន ៨ នាក់ប្រុស ឃាត់ខ្លួន​៤នាក់​ គេចខ្លួន៤នាក់

១-ឈ្មោះ អ៊ីវ សាំងហុង ហៅហៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខខណ្ឌសែនសុខ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

២-ឈ្មោះ ហ៊ង់ លីហុង ហៅកណ្ដោល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៣-ឈ្មោះ ហ៊ាង សុខលាង ហៅឡាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៤-ឈ្មោះ ជា ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិជម្រៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

៥-ឈ្មោះ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។

៦-ឈ្មោះ ភួង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (គេចខ្លួន)។

៧-ឈ្មោះ កែវ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិក្រាំងអង្គ្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។

៨-ឈ្មោះ បេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គេចខ្លួន)។

វត្ថុតាងចាប់យករួមមាន៖
ម៉ូតូ០២គ្រឿង
១-ម៉ាកសង់C125 សេរីឆ្នាំ២០១៤ ពណ៌ខ្មៅ លេខតួ និងលេខម៉ាស៊ីន9038232 ពាក់ផ្លាក់លេខ ភ្នំពេញ1CE-2785 ។
២-ម៉ាកសង់C125 សេរីឆ្នាំ២០១៩ ពណ៌ក្រហម លេខតួ និងលេខម៉ាស៊ីន5489317 គ្មានផ្លាកលេខ ។
៣-ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកiPhone 13 bro Max ពណ៌ប្រផេះ០១គ្រឿង និងម៉ាកiPhone 7 Plus ពណ៌ខ្មៅ០១គ្រឿង។

ផល់ប៉ះពាល់៖ ជនរងគ្រោះបាត់ម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ខ្មៅ បិតស្កុតពណ៌ខៀវ សេរីឆ្នាំ២០២១ លេខតួCH110C-9059565 លេខម៉ាស៊ីនJF96E9014959 ពាកផ្លាក់លេខ ភ្នំពេញ 1IU-0627 ។

ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍លំហាច ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍បែកចាន ប៉ុស្ដិ៍ឆក់ឈើនាង ដើម្បីចេញល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ដ្រស្រុកអង្គស្នួល ។

ពេលកំពុងល្បាត រហូតដល់ម៉ោង០១.៤០នាទីរំលងអធ្រាត្រ​ ថ្ងៃទី០១ខែមិថុនា​ ឆ្នាំ២០២២​ ដល់ចំណុចផ្លូវជាតិលេខ៤​ ភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិល​ ស្រុកអង្គស្នួល​ ខេត្តកណ្តាល​ស្រាប់តែឃើញមានបក្ខពួកជនសង្ស័យចំនួន០៨នាក់ ជិះម៉ូតូចំនួន០៤គ្រឿង(ម៉ាកសង់០៣គ្រឿង ម៉ាកនិច០១គ្រឿង) ធ្វើសកម្មភាពជិះម៉ូតូប្រដេញគ្នាពីទិសខាងកើតទៅទិសខាងលិច ទៅវិញទៅមកពីរបីត្រឡប់ ដោយឃើញគួរឲ្យសង្ស័យទើបហៅសួរនាំ ស្រាប់តែជនសង្ស័យបាននាំគ្នាបើកម៉ូតូព្យាយាមគេចខ្លួន ក្រោយមកទើបជនសង្ស័យជិះម៉ូតូចំនួនពីរគ្រឿង បានដួលនៅពេលជិះគេចខ្លួន បណ្ដាលមានរបួសស្រាល ទើបសមត្ថកិច្ចដេញតាមឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ហើយជនសង្ស័យចំនួន០៤នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ទៅ ចំពោះជនសង្ស័យទាំងបួននាក់បាននាំមកអធិការដ្ឋានដើម្បីសួរនាំតាមនីតិវិធីច្បាប់។

ជនសង្ស័យឈ្មោះ អុីវ សាំងហុង ហៅហៀង បានឆ្លើយសារភាពថា នៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២ជិតភ្លឺ ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពវាយយកម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ខ្មៅ បិតស្កុតពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1IU-0627 ។

ហើយខ្លួន និងបក្ខពួកធ្លាប់ធ្វើសកម្មភាពបានសម្រេចចំនួន០៤លើ នៅមុខកន្លែងលក់សាច់ក្រកខណ្ឌកំបូល ភ្នំពេញចំនួន៣លើក និងលើកទី៤ គឺយកម៉ូតូ ម៉ាកប៊ីតខាងលើនេះ។

ចំពោះករណីខាងលេីនេះ​កម្លាំងជំនាញស្រុក កំពុងកសាងសំណុំរឿងតាមនីតិវិធី​។

អត្ថបទដែលជាប់ទាក់ទង
Open

Close