ក្រុមហ៊ុន​ ចំរេីន​ សម្បត្តិ​ ចុះ​MOU ជាមួយ​ក្រុមហ៊ុន​BridgeMoun​ LTD លេីការនាំចេញ​នាំចូលផលិតផលជាច្រេីន

ភ្នំពេញ​៖​ លោក​ ឃិត​ ឈឿន​ អគ្គនាយក​ក្រុមហ៊ុន​ ចំរេីន​ សម្បត្តិ​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​លោក​និង​សហការ​ជាមួយ​​ក្រុមហ៊ុន​ BridgeMount​ LTD ​ដេីម្បី​នាំចេញ​ និង​នាំ​ចូល​នូវ​ផលិតផល​ជា​ច្រើន​ ដែរ​សុទ្ធ​តែ​ជា​ផលិតផល​មាន​គុណ​ភាព​ខ្ពស់​ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកប្រើប្រាស់​។

លោក​ ឃិត​ ឈឿន​ បន្ដថា​យើង​និង​នាំចេញ​នូវ​ផលិតផល​ខ្មែរ​យើង​មាន​ដូចជា​ អង្ករ​ ផ្លែឈើ​ គ្រឿង​វាយភ័ណ្ឌ​ និង​ផលិត​ផល​ផ្សេងៗ​ទៀត​ជា​ច្រើន​ ដោយ​ឡែក​ចំពោះ​ផលិតផល​នាំ​ចូល​វិញ​ មាន​ដូចជា​ គ្រឿង​អគ្គិសនី​ បន្ទះ​សូឡា​ និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។

លោក​ ឃិត​ ឈឿន​ ឲ្យដឹង​ទៀត​ថា​ ក្រុមហ៊ុន​លោក​និង​គ្រោង​បង្កើត​រោងចក្រ​ស្រា​ប៊ៀ​ និង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​ ដេីម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ផង​។

លោក​ ឃិត​ ឈឿន​ ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ នៃ​ពិធី​ចុះ​ហត្ថលេខា​ លេី​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដីពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​រួម​គ្នា​រវាង​ ក្រុមហ៊ុន​ ចំរេីន​សម្បត្តិ​ ខន​ស្រ្តាក់​សិន​ ខូ​ អិលធីឌី​ (ខេ​ស៊ី​ គ្រុប​)​ និង​ក្រុម​ហ៊ុន​ BridgeMount​ LTD​ នារសៀល​ថ្ងៃ​ទី​ ៣១​ ឧសភា​ ឆ្នាំ​២០២២​ នៅ​ផ្សារទំនើប​ KC ។

លោក​អគ្គនាយក​ក្រុមហ៊ុន​ ចំរេីន​សម្បត្តិ​ បាន​ឲ្យដឹង​ទៀត​ថា​ ការ​ចុះ​MOU ជាមួយ​ក្រុមហ៊ុន​ BridgeMount​ LTD​ ជា​មោទនភាព​មួយ​សម្រាប់​ក្រុម​ហ៊ុន​លោក​ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក​អគ្គនាយក​ក្រុមហ៊ុន​ ចំរេីន​សម្ប​ត្តិ​ ថា​នេះ​ជាឱកាស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់បង្កេីត​ ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ ពិសេស​ជួយ​បង្កើន​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ផងដែរ​។

សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ ចំរេីន​សម្បត្តិ​ ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែរ​វិនិយោគ​លើ​គ្រប់​វិស័យ​ រួម​មាន​វិស័យ​អចលនទ្រព្យ​ កសិកម្ម​ ឧស្សាហកម្ម​ និង​វិស័យ​ផ្សេងៗ​ទៀត​ជា​ច្រើន​។

អត្ថបទដែលជាប់ទាក់ទង
Open

Close