ខេត្តតាកែវ៖ មន្រ្តី នគរបាល ម្នាក់ បម្រើការងារ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង ជ្រុលចង្កូតទៅបុកនឹងដើមប្រេងខ្យល់ធ្លាក់ចូលប្រឡាយទឹក។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង២៤និង០០នាទី ត្រង់ចំណុចផ្លូវខេត្តលេខ១២៩ ភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ទី រតនា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជានគរបាលជាតិ រស់នៅភូមិ ឃុំ ខាងលើ ត្រូវបានប្រទះឃើញស្លាប់ក្នុងប្រឡាញទឹក មានចម្ងាយប្រមាណ១០០ម៉ែត្រ ពីផ្ទះនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ជាមួយនិងម៉ូតូម៉ាកវីសសិន ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1A-1962 ។
សមត្ថកិច្ចបន្តថា តាមការសន្និដ្ឋាន ជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿនមកពីទិសខាងលិចទៅកើតពេលមកដល់ចំណុចកើតហេតុ ដែលមានចម្ងាយប្រមាណជិត១០០ម៉ែត្រ នឹងដល់ផ្ទះ បានរេចង្កូតទៅបុកដើមប្រេងខ្យល់ចិញ្ចើមផ្លូវ ពីខាងត្បូងធ្លាក់ចូលក្នុងប្រឡាយទឹកបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នក្រោយកម្លាំងជំនាញចុះពិនិត្យរួចរាល់ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ បងខន