អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះពិនិត្យ និងរៀបចំដាក់ប្រព័ន្ធលូ១ខ្សែ ក្នុងមូលដ្ឋានសង្កាត់កាកាបទី២

ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការចាំបាច់ក្នុងមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៧ខែ ឧសភា ឆ្នាំ ២០២២ នេះលោក អ៉ិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហែម ដារិទ្ធ អភិបាលនៃគណៈខណ្ឌ លោកមេភូមិ អនុភូមិ បានចុះទៅត្រួតពិនិត្យរៀបចំដាក់ប្រព័ន្ធលូបង្ហូរទឹកមួយខ្សែនៅផ្លូវចូលវត្តតាំងកសាងខាងជើង ក្នុងភូមិ ចំការឪឡឹក២ សង្កាត់កាកាប២ ដើម្បី បញ្ជៀសទឹកដក់ជនលិចផ្លូវ នៅពេលភ្លៀងធ្លាក់ ។

លូ ១ខ្សែ នេះ រួមទាំងអណ្តូងលូ បានមកពីការចូលរួមពីសំណាក់ក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារ ខេស៊ី KC លោក ឈីម ប៊ុននាត និងក្រុមគ្រួសារ ព្រមទាំងមានការចូលរួមឧបត្ថម្ភពី ដេប៉ូ លូ សំរឹត ស៊ីនួន និងសប្បុរសជនផ្សេងទៀត ។

លោកអនុភូមិ ចំការឪឡឹក ២ បានអោយដឹងថា កំណាត់ផ្លូវចូលវត្តតាំងកសាងមួយ ខ្សែងនេះ ដើមឡើយ ពុំទាន់មានប្រពន្ធលូនោះទេ នៅពេលភ្លៀងធ្លាក់ម្តង ធ្វើអោយទឹក ជន់លិច ផ្លូវ និងដកជាប្រចាំ ដោយមើលឃើញ នូវការលំបាក់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ និងមានការទទូច ស្នើរសុំទើបអាជ្ញាធរ ខណ្ឌ សង្កាត់ ភូមិ ក៏បានចាត់ចែងដោះស្រាយស្ថាបនា ប្រពន្ធលូមួយខ្សែនេះតភ្ជាប់ទៅប្រព័ន្ធលូម្ខាងទៀតដើម្បីរំដោះទឹក ៕

 

អត្ថបទដែលជាប់ទាក់ទង
Open

Close