ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ប ណ្តាលឲ្យបាក់រលំដេីមឈេីសង្កត់លើប្រាសាទបុរាណក្នុងខេត្តសៀមរាប

សៀមរាប ៖ នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំ ដើមឈើ ចំនួន ១២ដើម តាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តសៀមរាប

១. ប្រាសាទបន្ទាយស្រីចំនួន ០២ដើម ÷ នៅវេលាម៉ោង ១៨ និង៤០នាទី ដួលរលំដើមធ្លក ចំនួន ០១ដើម ស្ថិតនៅខាងលិចរោងអភិរក្សប្រាសាទបន្ទាយស្រី បានដួលរលំទៅទិសអាគ្នេយ៍ បានបង្កឲ្យខូចខាតដល់ការដ្ឋានរបស់ក្រុមហ៊ុនអុីអិនសុីអុិនធើប្រាយ តែមិនបណ្តាលអោយប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័នប្រាសាទឡើយ ដើមធ្លកមានមុខកាត់ ៨០ សង់ទីម៉ែត្រ,ប្រវែង ២០ ម៉ែត្រ និងដើមពង្រចំនួន ០១ដើមទៀត បានដួលនៅក្បែររោងសហគមន៍ផ្សាប៉ាវុីស ។

រមណីយដ្ឋានភ្នំក្បាលស្ពានចំនួន ០៣ដើម : នៅវេលាម៉ោង ៥ និង៣៥ នាទីល្ងាច មានដើមព្រីង,ដើម ពពាលខែ និងដើមឆ្នូតទ្រ តែមិនបណ្តាលអោយប៉ះពាល់ រឺខូចខាតដល់រូបចម្លាក់នោះទេ ។

ប្រាសាទបេងមាលា នៅវេលាម៉ោងប្រហែល១៨ និង០៥នាទី មានករណីរលំ ដើមឈើ ចំនួន ០៧ដើម :
១.ដើមស្រឡៅចំនួន ០១ដើមមានមុខកាត់ ៥oស.ម ប្រវែង២០ម.
២.ដើមស្ដៅយោងចំនួន ០១ដើមមានមុខកាត់ ៤០ស.ម ប្រវែង ២១ ម.
៣.ដើមម្កាក់ព្រៃចំនួន ០១ដើមមានមុខកាត់ ៣០ស.ម ប្រវែង ២០ម.
៤.ដើមសង្កែចំនួន ០៣ដើមមានមុខកាត់ ២០ស.ម. ប្រវែង ១៥ម.
៥.ដើមក្រសាំងចំនួន ០១ដើមមានមកកាត់ ២០ស.ម ប្រវែង ១៥ម.។

ក្នុងនោះមានដើមស្រឡៅ និងដើមស្ដៅយោង ដួលរលំនៅចំណុចឃឿន ទី០១ ច្រកផ្លូវចូលខាងជើងប្រាសាទបេងមាលា បណ្តាលឱ្យបែកថ្មក្រាល ប្រភេទថ្មភក់ ចំនួន ០១ដុំ មានទំហំកំពស់ ៣០សង់ទីម៉ែត្រ ប្រវែង ០១ម៉ែត្រ ។

កម្លាំងសមត្ថកិច្ចជំនាញបានរាយការណ៍ជូនទៅអាជ្ញាធរជាតិអប្សរា ហើយក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានកំពុងកាត់ដកហូតដើមឈើទាំងនោះចេញហើយ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង
Open

Close