រកមុខយូរ អ្នកគប់កញ្ចក់ឡានតាមផ្លូវ!

ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ មាន ករណី ធ្វើអោយខូចខាតដោយចេតនា(គប់កញ្ចក់ទ្បាន) នៅវេលាម៉ោង២០ និង៣០នាទី នៅចំណុចស្ថិតមុខផ្លូវចេញប៊េន១៥ ភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ សុឹម សារិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមេការយឿត្រីបេន១៥។

ជនសង្ស័យ ឈ្មោះ ទ្បេង ភារម្យ(ទុំ) ភេទប្រុស អាយុ ២៣ ឆ្នាំជនជាតិ ខ្មែ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត កណ្តាល (ឃាត់ខ្លួន) ។

បានធ្វើតេស្តរួច៖
-អវិជ្ជមានកូវីដ១៩  អវិជ្ជមាន
-មានសាធាតុញៀនក្នុងទឹកនោម

សម្ភារៈខូចខាតខូចខាតរួមមាន៖
១-កញ្ចក់ទ្បានខាងមុខ

វត្ថុតាងចាប់យករួមមាន៖
១-ឈើជ្រុង ទំហំ៤x៤ប្រវែង ០.៥៦ម៉ែត្រ (១ ដើម)

ប្រភពប្រាប់ថា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នា២០២២ ឈ្មោះ សុឹម សារិទ្ធ ភេទ ប្រុស អាយុ ៤៣ឆ្នាំ ឆ្នាំជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល នៅវេលាម៉ោងប្រហែល ២០ និង៣០នាទី ឈ្មោះ សុឺម សារិទ្ធ កំពុងមើលការខុសត្រូវនៅកន្លែងយឿត្រី(កន្លែងទ្បើងត្រី) បានបន្តិចក្រោយមកឈ្មោះ ទ្រី ដែលជាតៃកុងទ្បានដឹកត្រីបានមកប្រាប់ឈ្មោះ សុឹម សារិទ្ធថា ទ្បានដឹកត្រីបើកមកដល់ផ្លូវចេញ ត្រូវគេគប់បែកកញ្ចក់ទ្បានខាងមុខ បន្ទាប់មកឈ្មោះ សុឹម សារិទ្ធ បានតេទូរស័ព្ទមកប្តឹងសមត្ថកិច្ច។

ក្រោយពីទទួលបានពត័មានខាងលើ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុក និង កម្លាំងប៉ស្តិ៍រដ្ឋបាលព្រែកទន្លាប់បានធ្វើការ ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណជនសង្ស័យខាងលើនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានរួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាន ដើម្បីសួរនាំ ជនសង្ស័យបានសារភាពថា÷ខ្លួនពិតជាបានយកដំបងឈើជ្រុងគប់កញ្ចក់ឡានខាងមុខបណ្តាលអោយបែកពិតប្រាកដមែន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីបន្តនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង
Open

Close