ភ្លើងប្រច័ណ្ឌ យកកាំបិត ប៉័ងតោ កាត់ក្បាលប្រពន្ធ!

ភ្នំពេញ៖ សមត្ថកិច្ច បញ្ជាក់ពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្តែងករណីឃាតកម្ម កាត់ក្បាលប្រពន្ធ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២១ និង១០ នាទី នៅចំណុចបន្ទប់ជួលលេខ៧ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីឃាតកម្មមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ភួង រដ្ឋា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាត់ក្បាលប្រពន្ធឈ្មោះ លី ស្រីណុច អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ ។ ក្រោយពីធ្វើ សកម្មភាពសម្លាប់រួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការស្រាវជ្រាវជាបន្ទាន់។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងបើកការស្រាវជ្រាវជាបន្ទាន់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន។
រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥និង១០នាទី កម្លាំងជំនាញយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខអធិកាដ្ឋាននគរបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ចម្លើយសារភាពរបស់ជនសង្ស័យ កន្លងមកខ្លួនមានការសង្ស័យថាប្រពន្ធមានលួចទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដែលមានបន្ទប់ជួលក្បែរគ្នា។ លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០ ខ្លួននិងប្រពន្ធ មានទំនាស់ពាក្យសម្ដីនិងគ្នា ដោយមានកំហឹងប្រច័ណ្ឌផង ខ្លួនក៏បានធ្វើ សកម្មភាពយកកាំបិតតាំងតោអាករប្រពន្ធរហូតដល់ដាច់ក្បាលចេញពីខ្លួន រួចក៏ជិះម៉ូតូគេចខ្លួនទៅខេត្តតាកែវ។ លុះដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ខ្លួនក៏ជិះតាក់ស៊ីចេញពីខេត្តតាកែវ ក្នុងគោល បំណងគេចខ្លួនទៅខេត្តកំពង់ឆ្នាំង តែមកដល់ចំណុចម្ដុំខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។
ករណីខាងលើនេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការសាកសួរ និងបានប្រគល់ជនសង្ស័យទៅឱ្យអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ជាម្ចាស់ករណី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

អត្ថបទដែលជាប់ទាក់ទង
Open

Close