មណ្ឌលគិរី៖ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃ២៨ ឧសភា ២០២២ កំលាំងស្នាក់ការសន្តិសុខ៧៦១ ចំនួន០៣នាក់ រថយន្ត២គ្រឿង អាវុធAk៤៧ចំនួន០២ដេីម ដឹកនាំដោយលោក វរសេនីយ៍ត្រី សាក់ សុគុណ ប្រធានស្នាក់ការ៧៦១ បានឃាត់រថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាវ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-6073 ដឹកឈេីខុសច្បាប់ប្រភេទលេខ១ (គគី) ចំនួន២៨០សន្លឹក មិនទាន់វាស់ ស្ថិតនៅចំនុចU T M0695134 1339751 ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ម្ចាស់រថយន្តគេចខ្លួនបាត់។
បច្ចុប្បន្ន វត្ថុតាងខាងលេី បានប្រគល់ទៅអោយនាយសង្កាត់ចុងផ្លាស់ស្រែព្រះ ដើម្បីចាត់ការតាមច្បាប់នៃព្រៃឈើ។